ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ក្រុមហ៊ុនសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ត្រូវសាងសង់អគារនេះឱ្យបានល្អ និងយកចិត្តទុកដាក់បំផុត ខណៈសម្រេចបានជាង ៨០%ហើយ។សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះនាឱកាសអញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។


រហូតមកដល់ពេលនេះ ការអគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានជាង៨០ភាគរយហើយ។ សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះបានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន ក្រុមវិស្វករ និងក្រុមជាងទាំងអស់បន្តការខិតខំប្រឹងប្រែងសាងសង់អគារនេះឱ្យបានល្អ និងបន្តរក្សាឱ្យបាននូវសុវត្ថិភាព។


សូមបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក អគារនេះ ជាស្នាដៃកូនខ្មែរ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ