ភ្នំពេញ៖លោក ស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជាបានសម្តែងនូវមោទនភាព និងការអបអរសាទចំពោះ សមាជិករបស់ខ្លួន(ក្រុមហ៊ុន PUZZLE SO LUTION CO.,LTD )ដែលទទួលបានជំនួយឥតសំណង ពីគម្រោងកម្ពុជាហាវែស(HarvestII) តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ(USAID)ដើម្បីស្តារផលប៉ះពាល់ទំាងឡាយនៃ ផ្នែកភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្ម ដែលមានទឹកប្រាក់ប្រមាណ៥០០០០ដុល្លារអាមេរិក ដើម្បីអភិវឌ្ឍនការដឹកជញ្ជូនក្នុងវិស័យសាកវប្បកម្ម។ ការទទួលបានប្រាក់ជំនួយនេះបន្ទាប់ពីក្រុមហ៊ុន PUZZLE SO LUTION CO.,LTD ទទួលបានការណែនាំ ក៏ដូចជាសម្របសម្រួលពីសមាគមភស្តុភារកម្មកម្ពុជា(CLA)ជាបន្តបន្ទាប់ ។

លោក ស៊ិន ចន្ធី បានសម្តែងនូវមោទនភាព និងការអបអរសាទចំពោះ ក្រុមហ៊ុ PUZZLE SOLUTION CO., LTD បែបនេះ ក្នុងសន្ទរកថាបើកសិក្ខាសាលាជូនអ្នកនាំចេញ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នំា២០២១ ស្តីពី«ដំណោះស្រាយនិង នីតិវិធីល្អប្រសើរសម្រាប់អ្នកនំាចេញ ក្នុងគោលបំណងជម្រុញអោយអ្នកនំាចេញ (ប្រភេទកសិកម្ម) ទទួលបានបទពិសោធន៍ និងនីតិវិធិត្រឹមត្រូវក្នុងការនំាចេញ(ទំនិញប្រភេទរាយ) »តាមប្រព័ន្ធវីដេអូដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងខាង Harvest II តំណាងខាងសមាគមផ្សេងៗ អ្នកនំាចេញ និងសមាជិក CLAជាច្រើននាក់ផងដែរ។

លោកស៊ិន ចន្ធីមានប្រសាសន៍បន្តថា«សម្រាប់ក្រុមហ៊ុន Logistics ទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ប្រសិនបើមានចម្ងល់ទាក់ទងការនាំចេញនាំចូល និងបច្ចេកទេស ហើយត្រូវការ ការណែនាំ និងសម្របសម្រួលអាចទំនាក់ទំនងមកសមាគមភស្តុភារកម្មកម្ពុជាព្រោះសមាគម មានអ្នកជំនាញដែលសុទ្ធសឹងសមត្ថភាពច្បាស់លាស់ចាំជួយផ្តល់ប្រឹក្សាធ្វើយ៉ាងណាឱ្យការងារដឹកជញ្ជូននេះមានភាពរីកចម្រើន »។ ពាក់ព័ន្ធទៅនឹងសិក្ខាសាលានេះថ្ងៃនេះផងដែរ  លោកសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ និងរៀនសូត្រទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីជួយការងារ ក្នុងវិស័យដឹកជញ្ជូនជាពិសេសក្នុងការងារពាក់ព័ន្ធនឹងទំនិញកសិកម្មឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា តាមរយៈកញ្ចប់ថវិកាជំនួយឥតសំណងនេះ ក្រុមហ៊ុន PUZZLE SOLUTION CO., LTD និងយកទៅអភិវឌ្ឍ លើវិស័យភស្តុភារកម្មតាមរយៈគំរោងបង្កើតគំនិតផ្តួចផ្តើមនិងដោះស្រាយតាមរយៈការនាំចេញទំនិញរាយនិងការបង្កើតឃ្លាំងត្រជាក់សម្រាប់អ្នកនំាចេញរបស់កម្ពុជា។

គួរបញ្ជាក់ថា  គម្រោងកម្ពុជាហាវៃស (Harvest II) គឺជាគម្រោងដែលទទួលការឧបត្ថម្ភនិងគាំទ្រថវិកា ប្រមាណ ២១,២ លានដុល្លារអាមេរិក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានរយៈពេល ៥ឆ្នាំ (ឆ្នាំ២០១៧-២០២២) និងមានគោលបំណងជួយជំរុញកំណើនផលិតកម្ម ដំ ណាំសាកវប្បកម្ម នៅខេត្តគោលដៅ ចំនួន៤ ដូចជា ៖ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ព្រមទាំង បណ្តា ខេត្តមួយចំនួនផ្សេងទៀត ដែលមានសក្តានុពលផលិតកម្មដំណាំសាកវប្បកម្ម។ ក្រៅពីការលើកកម្ពស់ ផលិតកម្មដំណាំ គម្រោងក៏ផ្តោតការយកចិត្តទុកដាក់សំខាន់លើការពង្រឹងសមត្ថភាពតួអង្គទីផ្សារ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញការផ្សារភ្ជាប់ទៅនឹងទីផ្សារក្នុងស្រុក និងទីផ្សារ អន្តរជាតិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ