ប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថារាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង
3 ឆ្នាំ មុន
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុនៅកម្ពុជា មានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់។