ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩ ។
ការលើកឡើងបែបនេះ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទសាលារៀនទូទាំងប្រទេស អស់ជាច្រើនខែ ដើម្បីទប់ស្កាត់ និងបង្ការឆ្លងជំងឺកូវីដ-១៩។
តាមរយៈសារសំឡេង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន បានពិនិត្យឃើញថា រហូតដល់ពេ លនេះ នៅទូទាំងប្រទេសកម្ពុជា ជំងឺកូវីដ-១៩ បានឆ្លងដោយដុំៗ ភាគច្រើន ជាប្រជុំជន រីឯតំបន់ជនបទឆ្លងទិចទូចណា ស់ ខណៈខេត្តខ្លះស្ទើរតែពុំមាន ផងដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំស្នើឲ្យ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភា ក្សាជាមួយនឹងបណ្ដា ខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំង បើកសាលារៀន នៅតាមទីតាំងមួយចំនួនដែលពុំមានជំងឺឆ្លង កើតឡើង។ យើងកំពុងចាក់វ៉ាក់សាំង កុមារ និងយុវវ័យ ចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេល នេះ ក្នុងចំណោម កុមារ យុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ ២លាននាក់ យើងចាក់បានជាង១លាន ៥សែននាក់ រួចសម្រេចទៅហើយ»។
សម្ដេចតេជោ បានសង្កេតឃើញថា នៅតាមសាលារៀនទីជនបទដែលពុំមានការឆ្លងជំងឺកូវីដ-១៩ ក្រសួងមានលទ្ធភាព បើកសាលារៀនទាំងនោះ ដោយមិនរង់ចាំថា ទូទាំងប្រទេសត្រូវតែបើកនោះទេ។ សម្ដេច ណែនាំក្រសួងអប់រំ ត្រូវជ្រើសរើសតាមភូមិ ឃុំ ដែលពុំមានកើតជំងកូវីដ-១៩ ឲ្យកុមារ-កុមារី បានចូលសិក្សា ដោយរក្សាគម្លាតសុវត្ថិភាព និងអនុវត្តតាមវិធានការណ៍សុខាភិបាល ឲ្យជាប់ជានិច្ច៕EB