ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា នៅខែមករា ដើមឆ្នាំ២០២២ សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលបញ្ហាប្រទេសនេះ ដូច្នេះគួរទុកឱកាសឲ្យសម្តេចបានធ្វើរឿងនេះផង កុំអាលបន្ទោស។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ខែមករា ឆ្នាំ២០២២ សម្ដេច នឹងទៅមីយ៉ាន់ម៉ា មិនអាចមកឃាត់ សម្ដេច បានឡើយ។
សម្តេចតេជោ បន្តថា មានអ្នកខ្លះថាឲ្យសម្តេចរឿងទៅប្រជុំជាមួយ លោក ចូបៃឌិនប្រធានាធិបតីអាមេរិកមកអួត ។ សម្តេចថា បើជាប្រធានអាស៊ានមិនទៅចូលរួមប្រជុំ វាម៉េចកើត? អានេះវាឆ្កួតស្អីវា អាហ្នឹង ។ ការថ្លែងរបស់សម្តេចនេះ បន្ទាប់ពីមានអ្នកខ្លះធ្វើការរិះគន់សម្តេចអំពីការប្រកាសទៅមីយ៉ាន់ម៉ា៕