កណ្ដាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពូជា បានបង្ហើបមានករណីពលរដ្ឋខ្មែរម្នាក់បានចាញ់បោកអ្នកនយោយបាយប្រឆាំងកំពុងជាប់នៅប្រទេសបារាំង។

 ថ្លែងពីកម្មវិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង ១ ម៉ឺន ៦ ពាន់នាក់ នៅស្រុកកណ្តាលស្ទឹងនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអះអាងថា មានពលរដ្ឋខ្មែរកំពុងជាប់នៅប្រទេសបាំងដោយសារចាញ់ការឃោសនារបស់ក្រុមអ្នកនយោយបាយប្រឆាំង។

សម្តេច បានបន្តថា កំពុងឲ្យក្រសួងការបរទេសនិងទូតខ្មែររកវិធីដើម្បីរំដោះពលរដ្ឋខ្មែរមកស្រុកកំណើតវិញ។

សម្តេចបានបញ្ជាក់ថា នៅពេលខាងមុខនេះនឹងទម្លាយឯកសារនិងធ្វើវីដេអូប្រកាសតែម្តង។ បើតាមសម្តេចតេជោ សកម្មភាពនេះជាអំពើទុច្ចរិតដែលអ្នកនយោបាយប្រឆាំងប្រព្រឹត្តិអំពើទុច្ចរិតបោកប្រាស់ដល់អាជ្ញាធរបារាំងថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ