ភ្នំពេញ ៖ វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac  ចំនួន២០ម៉ឺនដូស ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនប្រជាជន និងរដ្ឋាភិបាលឡាវ ហើយ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងពិធីប្រគល់ និងទទួល លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងរបស់សម្តេចតេជោ ហ៊ុន សែន បានប្រគល់ជូនលោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ។

ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស ធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ។

សូមរំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ-១៩ ជូនប្រទេសមួយចំនួន ដូចជា៖ ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងនេប៉ាល់ ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ