ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការដោះស្រាយ បញ្ហារាត ត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះនៅកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦.៣២០.១៦៧ ដុល្លារអាមេរិក ជូនដល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ សេវាកម្មគម្រោង(UNOPS)។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយទទួលស្គាល់ពីសមានចិត្តគាំទ្រ របស់ រដ្ឋាភិបាលជប៉ុន ក្នុងកំឡុងពេលនិងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ  រាជរដ្ឋាភិ បាលកម្ពុជា សូមប្តេជ្ញាប្រើប្រាស់ជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះ ស្រាយ ប្រកប ដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយសុខភាពសកលបណ្តាលពីជំងឺ កូវីដ-១៩ និងស្តារឡើងវិញចំពោះផលប៉ះពាល់ទាំងឡាយផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានា បាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ 

រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសង្រ្គោះបន្ទាន់ ដ៏មានតម្លៃនេះរបស់រដ្ឋាភិបាលជប៉ុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ