ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ី គិតទាំងអ្នកជាប់គាំង ខកដំណើរជាងមួយខែកន្លះចំនួន ២១២នាក់ បានមកដល់កម្ពុជា ដោយសុវត្ថិភាពហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ការវិលត្រឡប់របស់ពលរដ្ឋខ្មែរ បន្ទាប់ពីលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូត ម៉ាឡេស៉ី ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំជើងហោះហើរ ជូនពួកគេមកកាន់ប្រទេស កំណើតវិញ។សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង២១៦នាក់នឹងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ រួមទាំងដាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃផងដែរ ដើម្បីរកមេរោគកូវីដ១៩នេះ ។គួររំលឹកថា ក្នុងចំណោមពលរដ្ឋខ្មែរ ទាំង២១២ នាក់ ខាងលើ មានតែ ១១៥នាក់ប៉ុណ្ណោះដែលបានជាប់គាំង នៅម៉ាឡេស៊ី ខកដំណើរ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដោយហេតុ មានអ្នកដំណើរខ្លះ ពុំបានផ្តល់ព័ត៌មានមកស្ថានទូត និងមួយចំនួនសំរេច មិនត្រឡប់ទៅកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ពីព្រោះ ត្រូវចូលធ្វើការវិញ ឬអ្នកខ្លះទៀត ជិតដល់ពេលត្រូវចូលរៀនវិញ ផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ