(អាមេរិក)៖អាជ្ញាធរបាននិយាយថា មនុស្ស៣នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូចពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសកាលពីថ្ងៃសៅរ៍ លើតំបន់ Boulder County រដ្ឋ Colorado ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានRT នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ការិយាល័យតម្រួត លោក Boulder បាននិយាយថា មនុស្សពីរនាក់ត្រូវបានគេរកឃើញថាស្លាប់ភ្លាមៗ នៅក្នុងបំណែកមួយយន្តហោះមួយ ខណៈអត្តសញ្ញាណជនរងគ្រោះមិនត្រូវបានគេបញ្ចេញឱ្យដឹងភ្លាមៗទេ ។អាជ្ញាធរបញ្ជាក់បន្ថែមថា យន្តហោះមួយក្នុងចំនោមយន្តហោះទាំង២គ្រឿង បានធ្លាក់នៅវាលស្រែ ក្បែរអាកាសយានដ្ឋាន Vance Brand ក្នុងទីក្រុង Longmont រដ្ឋ Colorado ភាគខាងជើងនៃទីក្រុង Denver ។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) កំពុងស៊ើបអង្កេត៕