(កុងហ្គោ)៖ ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ Felix Tshisekedi បានលាលែងពីតំណែងបន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ថា ត្រូវបានគេលួចថតជាប់សកម្មភាពចរចាទាមទារប្រាក់សំណូកពុករលួយជាថ្នូរនឹងកិច្ចព្រមព្រៀងរុករករ៉ែនៅក្នុងប្រទេស ប៉ុន្តែលោកបានច្រានចោលការចោទ ប្រកាន់នេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២។

 លោក Tshisekedi បានចូលកាន់តំណែងនៅឆ្នាំ ២០១៩ ដោយសន្យាថានឹងបញ្ចប់អំពើពុករលួយដែលរីករាលដាលដែលធ្វើឲ្យរង្គោះរង្គើរជ្ជកាលរបស់លោក Joseph Kabila ។ ប៉ុន្តែ​រឿងអាស្រូវ​ពុករលួយ ​ជាច្រើន​ត្រូវបាន​រាយការណ៍​ ថាបានកើតឡើងចាប់តាំងពី​ពេលនោះ​មក​។

 OCCRP បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Tshimanga បានជួបជាច្រើនដងជាមួយបុគ្គលពីរនាក់ដែលដាក់ឈ្មោះថាជាអ្នកវិនិយោគរ៉ែមកពីហុងកុង ដែលបានកត់ត្រាដោយសម្ងាត់ថាគាត់ផ្តល់ជូនការប្រើប្រាស់ទំនាក់ទំនងរបស់គាត់ជាមួយ លោកTshisekedi ដើម្បីរំលងបទប្បញ្ញត្តិជាថ្នូរនឹងការកាត់បន្ថយប្រាក់ចំណូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ