សមត្ថកិច្ចទាហានថៃចាប់ឃុំខ្លួនពលរដ្ឋខ្មែរចំនួន២១នាក់ ដែលលបលួចចូលប្រទេសដោយខុសច្បាប់ នៅភូមិសាស្រ្តស្រុកអារញ្ញា ខេត្តស្រះកែវ ។នៅថ្ងៃទី១០ ខែមិនថុនា ឆ្នាំ២០២០ សារព័ត៍មានរាយការណ៍ថា សមត្ថកិច្ចទាហានឈុតខ្មៅកងរយទី1206 បានប្រមូលផ្ដុំកម្លាំងដោយសហការជាមួយតម្រួតខ្លង ណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចេញល្បាតនឹងឃ្លាំមើលដើម្បីទប់ស្កាត់ទង្វើខុសច្បាប់ផ្សេងៗ នឹងការលបលួចចូលមកប្រទេសដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ លុះមកដល់បរិវេណភូមិផាន សឹក ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ សមត្ថកិច្ចបានពិនិត្យឃើញពលករខ្មែរចំនួន២១នាក់ ក្នុងនោះប្រុស១៥នាក់ នឹងស្រី៦នាក់ ព្រមទាំងបាល់ឡូដាក់សម្ភារះ ទើបសមត្ថឃុំខ្លួននាំយកមកត្រួតពិនិត្យ នៅទីបញ្ជារការកងរយទាហានឈុតខ្មៅទី1206 ព្រមទាំងរាយការណ៍ជូនថ្នាក់លើ។សូមបញ្ជាក់ថា សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការត្រួតពិនិត្យ មិនមាននៅកសារធ្វើដំណើរឬឯកសារអនុញ្ញាតិធ្វើការនៅប្រទេសថៃនោះឡើយ ។ណាក៏ដោយ ក្រោយពីសួរនាំ សមត្ថកិច្ចបានថតរូប ចុះក្នុងកំណត់ហេតុទុកជាភស្តុតាង នឹងបានពិនិត្យកំដៅ នឹងយកម៉ាស់អនាម័យមកចែកឲ្យពលករខ្មែរពាក់ មុនហ្នឹងអនុញ្ញាតិឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមប៉ុស្ត៍ត្រួតពិនិត្យភូមិណូន ម៉ាកមុន ឃុំណូន ម៉ាក់មុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ដើម្បីប្រគល់ឲ្យខាងកម្ពុជា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ