(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំថ្មីមួយ ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧។

យោងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ គឺនៅថ្ងៃ ទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ