សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់មិត្តជប៉ុន ថា កុំភ័យ រាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការជាមួយជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ
ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់មិត្តជប៉ុនថា កុំភ័យ រាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើការងារជាមួយមិត្តជប៉ុនជាប់ជានិច្ច ដើម្បីអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយជប៉ុន ក៏ជាយុទ្ធសាស្ដ្រយូរអង្វែងរបស់កម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការរីកច្រើននៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានដាក់ទន់ជាង ៧៥០លានដុល្លារ ពីឥណទានប្រទេសជប៉ុន ហើយកិច្ចសហប្រតិបត្តិការជាមួយជប៉ុន គឺជាគោលដៅធំ និងយុទ្ធសាស្ដ្ររយៈពេលវែងរបស់កម្ពុជា។
សម្តេចបវរធិបតី បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន បានធ្វើជាដៃគូដ៏ល្អអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្ដេច ផ្ដាំទៅមិត្តជប៉ុន កុំភ័យ កម្ពុជា គឺបន្តនៅធ្វើការជាមួយជប៉ុនជានិច្ច ពីព្រោះកម្ពុជាបានចាប់ផ្ដើមជាមួយមិត្តជប៉ុន តាំងពីកវែកកឆ្នាំងមកម្ល៉េះ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមឱ្យមិត្តជប៉ុនឈប់ភ័យ មិត្តជប៉ុនរវល់តែភ័យ ខ្លាចកម្ពុជា លែងរើសជាមួយជប៉ុន ដើម្បីអភិវឌ្ឍផែ គឺអត់ទេ។ យុទ្ធសាស្ដ្រយូរអង្វែងណាស់ យើងធ្វើជាមួយគ្នា នៅទីនេះ យើងធ្វើតាំងពីកវែកកឆ្នាំង តាំងពីមិនទាន់រីកមួយលាន ឥឡូវយើងធ្វើរហូត ពីរ បីលាន នៅជាមួយគ្នា ជប៉ុនគឺជាដៃគូ»៕