ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅការងារបន្ដ ខែកញ្ញា ឆ្នាំ២០២៥ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ, លោក-លោកស្រី អនុប្រធានស្ថានីយ៍, លោក-លោកស្រី នាយការិយាល័យ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា ប្រធានអង្គប្រជុំ បានមានប្រសាសន៍កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដែលបានបំពេញការងារ នាពេលកន្លងទៅរហូតទទួលបានជោគជ័យជាបន្តបន្ទាប់។ 

ទន្ទឹមនឹង សមិទ្ធផលសម្រេចបានក្នុងខែសីហា​លោកឧត្តមសេនីយ៍ទោ អគ្គនាយករង ក៏បានជំរុញដល់ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងមន្ដ្រីទាំងអស់ ត្រូវខិតខំបង្កើតនូវកម្មវិធីផ្សាយល្អៗបន្ថែមទៀត ដើម្បីបម្រើដល់គោលដៅដែលបានដាក់ចេញ នាពេលកន្លងទៅ។

លោកឧត្តមសេនីយ៍ទោ អគ្គនាយករង ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវខិតខំបំពេញការងារបន្ថែម ដើម្បីធ្វើយ៉ាងឱ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ កាន់តែរីកចម្រើនជាបន្ដទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ