នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ និងត្រួតពិនិត្យយុទ្ធោបករណ៍ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
5 ម៉ោង មុន
ត្បូងឃ្មុំ ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ និងត្រួតពិនិត្យយុទ្ធោបករណ៍ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនថា ពិធីជួបសំណេះសំណាលនេះដែរ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គស្នងការរង, លោក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕