សមាគមលើវិស័យធនាគារចំនួន៣នៅថ្ងៃទី ០៨ធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍រួម គ្នាលើកទឹកចិត្តដល់ប្រជាពលរដ្ឋធ្វើការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកជាជាងទូរទាត់ដោយក្រដាស់ប្រាក់ផ្ទាល់ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងកូវីដ១៩ចូលសហគមន៍។

ការចេញសេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសពីលទ្ធភាពនៃការចម្លងកូវីដ១៩ តាមរយៈក្រដាស់ប្រាក់។ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ វិស័យធនាគារ និងហិរញ្ញវត្ថុដែលតំណាងដោយសមាគមនធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហរិញ្ញវត្ថ និងបច្ចេកវិទ្យាកម្ពុជា លើកទឹកចិត្តអោយសាធារណជន និងអាជីវក អតិថិជន ទាំងអស់ទូរទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ