អ្នកដំណើរម្នាក់នៅលើនាវាទេសចរណ៍របស់ក្រុមហ៊ុន Royal Caribbean មកពីប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ដែលជាហេតុបង្ខំឲ្យភ្ញៀវប្រហែល២,០០០នាក់ត្រូវធ្វើចត្តាឡីស័កនៅក្នុងកាប៊ីនរបស់ពួកគេហើយនាវា Quantum of the Seas បានវិលត្រឡប់មកគោកវិញនៅថ្ងៃពុធនេះ។

ប្រទេសសិង្ហបុរីកំពុងសាកល្បងការធ្វើដំណើរតាមនាវាដែលបើកសម្រាប់តែប្រជាជនរបស់ខ្លួនប៉ុណ្ណោះពោលគឺធ្វើដំណើរតែក្នុងប្រទេសប៉ុណ្ណោះ។កាពីទែននាវា Quantum of the Seas បានប្រាប់អ្នកដំណើរថា “ភ្ញៀវម្នាក់មិនស្រួលខ្លួនហើយត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។

លោកនិយាយថា “យើងសូមសំណូមពរដល់ភ្ញៀវទាំងអស់ដែលមានជំងឺដូចជាទឹកនោមផ្អែមនិងជំងឺបេះដូងជាដើមត្រូវទាក់ទងទៅសេវាកម្មភ្ញៀវ”។ លោកបានបន្ថែមថា នាវាបានវិលត្រឡប់ទៅគោកវិញពោលគឺមួយថ្ងៃមុនពេលបញ្ចប់ដំណើរទេសចរណ៍រយៈពេលបួនថ្ងៃតាមការគ្រោងទុករបស់ខ្លួន។

ដំណើរកម្សាន្តរបស់ក្រុមហ៊ុន Royal Caribbean ចេញពីប្រទេសសិង្ហបុរីបានចាប់ផ្តើមកាលពីសប្តាហ៍មុនពោលគឺជាលើកដំបូងរបស់ក្រុមហ៊ុននេះចាប់តាំងពីខ្លួនបានបញ្ឈប់ប្រតិបត្តិការជាសកលនៅក្នុងខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ