ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយកាលពីថ្ងៃទី១២ធ្នូនេះថាតុលាការវៀតណាមបានផ្តន្ទាទោសជាប់គុក១០ឆ្នាំចំពោះប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឹកូវីដក្រុងហាណូយនិងមន្រ្តីថ្នាក់អនុប្រធាន៩ នាក់ទៀតខ្លះ៣ឆ្នាំខ្លះ៦ឆ្នាំពីបទរួមគ្នាប្រព្រឹត្តអំពើពុករលួយ ក្នុងការចាត់ចែងទិញសំភារៈសម្រាប់ការពារជំងឹកូវីដ ដោយដាក់ថ្លៃខ្ពស់ៗ បន្លំថវិការជាតិ។

ប្រភពពត៌មានផ្សាយថាលោកNguyen Nhat Camអាយ៥៧ប្រធានមជ្ឈមណ្ឌលនោះ ជាជនជាប់ចោទទីមួយក្នុងបទ«ចាត់ចែងទិញសំភារៈសម្រាប់ការពារជំងឹកូវីដក្នុងតម្លៃថ្លៃៗហួសការពិត»ធ្វើអោយរដ្ឋខាតបង់ថវិកាចំនួន5,400លានដុងឬប្រមាណ233,483ដុល្លារអាមេរិច។

ក្រសួងសន្តិសុខសាធារណៈវៀតណាមបានថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ជនជាប់ចោទនេះមានទោសជាប់គុក១០ឆ្នាំចំណែកមន្រ្តីពាក់ព័ន្ធថ្នាក់អនុប្រធានចំនួន៩នាក់ទៀតខ្លះជាប់ទោស៣ឆ្នាំនិង៦ឆ្នាំកន្លះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ