ACU ឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំរួច
កំពង់ឆ្នាំង ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក។
សូមរំលឹកថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន មកធ្វើការសាកសួរ និងស្ដាប់ចម្លើយ ក្រោយពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីការសាកសួរចម្លើយ អង្គភាព ACU សម្រេចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ