សម្ដេចតេជោ ហ៊ុន សែន ឯកភាពគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកភាពចំពោះគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់ នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ។
ក្នុងពិធីជួបសំណេះសំណាលជាមួយ និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «សូមជម្រាបជូនអំពីគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ក្នុងនោះ គម្រោងនេះបានទទួលការឯកភាពពី សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួចហើយ»។
នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី លើកឡើងថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជា ក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិតឲ្យក្លាយជា វិស្វករ អាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាពជូនប្រទេសជាតិមាតុភូមិ ដែលដូនតាបានសាង សង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះមនុស្សជំនាន់ក្រោយគួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ