រដ្ឋបាលខេត្តកំពង់ឆ្នំាងផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទំាងអស់ក្នុងក្រុងកំពុងឆ្នំាងបន្ទាប់ពីរកឃើញអ្នករត់តាក់ស៊ីឆ្លងកូវីដ-១៩
កំពង់ឆ្នាំង៖បច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងខ្លំាងតាមរយៈអ្នកបើកបរ ពីកំពង់ឆ្នំាង ទៅរាជធានីភ្នំពេញ ពីរាជធានីភ្នំពេញ មកកំពង់ឆ្នំាងនិងទៅកាន់កន្លែងផ្សេងៗទៀត។
ការណ៍នេះរដ្ឋបាលខេត្តកំពង់ឆ្នំាងសម្រេចផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទំាងអស់ក្នុងក្រុងកំពង់ឆ្នំាង បណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នំាងចុះថ្ងៃទី០៩ ខែមិថុនា ឆ្នំា២០២១នេះ។
តាមសេចក្តីជូនដំណឹងខាងលើនេះបានឱ្យដឹងថា៖ អ្នកបើកបររថយន្តតាក់ស៊ីទំាងអស់ត្រូវផ្អាកជាបណ្តោះ អាសន្ន ដើម្បីទៅយកសំណាកនៅ ទីតំាងបេនទ្បានផ្សរលើក្រុងកំពង់ឆ្នំាង ចាប់ពីវេលាម៉ោង ៤:០០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នំា២០២១ជាកំហិត។
ប្រជា ពលរដ្ឋទំាងអស់ដែលត្រូវធ្វើដំណើរគឺត្រូវផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ីក្នុងក្រុងកំពង់ឆ្នំាង។ រដ្ឋបាលខេត្តកំពុងឆ្នំាងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធធ្លាប់ជិះរថយន្តតាក់ស៊ី ជាមួយឈ្មោះ សោម ទ្បុង នៅភូមិឃ្លំាងប្រាក់ សង្កាត់ប្អេរ និងឈ្មោះ ញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នំាង ក្រុងកំពង់ឆ្នំាង ត្រូវមកយកសំណាកតាមការអំពាវនាវនេះកុំបីខានទ្បើយ៕SP