សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ព្យាយាមអត់ធ្មត់ណាស់ជាមួយនឹងភាពគឃ្លើនរបស់ថៃ ព្រោះមិនចង់ឃើញបញ្ហារវាងប្រទេសទាំងពីរ
5 ម៉ោង មុន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា ព្យាយាមអត់ធ្មត់ណាស់ជាមួយនឹងភាពគឃ្លើនរបស់ថៃ ព្រោះមិនចង់ឃើញបញ្ហារវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា” នៅខេត្តសៀមរាប នាថ្ងៃទីព្រឹកថ្ងៃចន្ទ ទី២៣ មិថុនា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់ថៃ បានរាលដាលបង្កើតជាជម្លោះនាពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ចលនាជាតិនិយមរបស់កម្ពុជានាពេលនេះ កើតឡើងព្រោះតែទង្វើរបស់ថៃ ដែលព្យាយាមអុជអាលពីមួយរឿងទៅមួយរឿង៕