ភ្នំពេញ៖តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថាកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និង អូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និង វៀតណាម ជាមួយខ្យល់មូសុង និរតី មានល្បឿនមធ្យម ហើយជាមួយ គ្នានេះព្យុះទី៦ឈ្មោះIN-FA ក៏ បានឡើងចូលដល់ភាគខាងកើត ប្រទេសចិន។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលអាចមានភ្លៀងក្នុង កម្រិត ពី តិច ទៅ បង្គួរលាយឡំទៅដោយផ្គររន្ទះខ្យល់កន្រ្តាក់ លើកលែងតែ ខេត្តកំពង់ស្ពឺ, តាកែវ, កំពត, កណ្តាល និង រាជធានីភ្នំពេញដែលអាចមាន ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយសារឥទ្ធិពលខ្យល់ហ្វឺន ក្នុងកម្រិតបង្គួរ។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយ ឡំទៅ ដោយផ្គររន្ទះខ្យល់កន្រ្តាក់។ដោយឡែក តំបន់មាត់សមុទ្រអាចមានភ្លៀង ក្នុងកម្រិតពីមធ្យម ទៅខ្លាំងដោយនៅលើ ផ្ទៃសមុទ្រមានខ្យល់ខ្លាំងហើយភ្លៀងក៏ខ្លាំងធ្វើឲ្យរលកមានកម្ពស់ខ្ពស់។ដូច្នេះ ក្រសួងធនធានទឹក និង ឧតុនិយម អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន ចំពោះ បាតុភូត នានាដែលអាច បង្ក គ្រោះថ្នាក់ជាយថាហេតុ ពិសេស នៅ តំបន់មាត់សមុទ្រ និង ក្នុង លំហរសមុទ្រ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ