ប្រជាពលរដ្ឋជាង ២០០០នាក់ រស់នៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានកម្លាំងយោធា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ចេញប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសទៅកាន់ទីទួល មានសុវត្ថិភាពភ្លាមៗ ក្រោយទឹកជំនន់ដែលបណ្តាលមកពីធ្លាក់ភ្លៀង និងហូរធ្លាក់មកពីផ្នែកខាងលើ បានវាយប្រហារបណ្តាលបាក់ទំនប់បាសាក់ នៅរំលងអាធ្រាត្រចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំបាសាក់ បានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋជាង២០០០នាក់ បានរងគ្រោះស្មើនឹង ជាង៥០០គ្រួសារបានរងគ្រោះ ក្នុងនោះមានផ្ទះចំនួន ២៦៧ខ្នងផ្ទះបានលិចលង់។ ក្រៅពីនោះផ្ទៃដីដាំដុះជាង ៨០០ហិកតា បានរងគ្រោះ ព្រមទាំងប៉ះពាល់ដល់សត្វពាហនៈ និងទ្រព្យសម្បត្តិជាច្រើនដូចជា គោយន្ត និងម៉ូតូជាដើម។

សូមជម្រាបថា តំបន់មួយចំនួននៅក្នុងស្រុកភ្នំព្រឹក និងស្រុករុក្ខគិរី បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងខេត្ត បានបើកប្រតិបត្តិការភ្លាមៗយ៉ាងសស្រាក់សស្រាំចុះជួយប្រជាពលរដ្ឋរងការជន់លិចទៅរកទីទួលសុវត្ថិភាព៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ