ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ សម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះ មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់គោលការណ៍ និងការណែនាំមួយចំនួនផងដែរ ចំពោះគណៈកម្មការផ្សារ អាជីវកម្ម និងភ្ញៀវដែលត្រូវចេញចូលផ្សារមួយនេះ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី នៃជំងឺកូវីដ១៩។

សូមជំរាបថា កាលពី ២សប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកដំណើរជាបណ្តោះអាសន្ន ផ្សារកណ្តាល ដោយសារតែបានរកឃើញមន្រ្តី និង សន្តិសុខផ្សារ ៤នាក់ ឆ្លងកូវីដ១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ