ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការពន្យល់ច្បាប់ចរាចរណ៍ ជូនអ្នកល្មើសច្បាប់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «ការអនុវត្តវិធានការត្រួតពិនិត្យចំពោះយានយន្ដ ដែលបានប្រព្រឹត្តល្មើសជាក់ស្ដែង ដោយមិនត្រួតពិនិត្យទូទៅតាមបែបត្រួតពិនិត្យរដ្ឋបាល។ ការបំពេញភារកិច្ចដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ក្នុងវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ របស់យន្ដការដឹកនាំគ្រប់ថ្នាក់ និងមន្ដ្រីអនុវត្តច្បាប់»។
សម្ដេច បន្ថែមថា ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ចិត្តសាស្ដ្រអ្នកប្រើប្រាស់ផ្លូវ ដែលជំរុញឱ្យមានកំណើន នៃការគោរពប្រតិបត្តិច្បាប់ និងការកាត់បន្ថយគ្រោះថ្នាក់ និងចំនួនជនរងគ្រោះ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ ទទួលលទ្ធផលដូចជា ៖ ត្រួតពិនិត្យយានយន្តសរុប ចំនួន ២.១១២.៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤%។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង ហើយពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ ចំនួន ១៩.៩១១.៨៩៥.០០០រៀល៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ