ក្រសួងបរិស្ថានគ្រោងចុះបញ្ជីជ្រូកពោន ជាប្រភេទសត្វមានដោយកម្រ ក្នុងបញ្ជីក្រហម ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល
ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជាបានអះអាងថា ជ្រូកពោន ឬជ្រូកព្រុល ជាប្រភេទសត្វមាន ដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរង គ្រោះថ្នាក់ជា សកល។
យោងតាមក្រសួងបរិស្ថាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស៖ Hog Badger ឈ្មោះវិទ្យាសាស្រ្ត៖ Arctonyx collaris)។ ជ្រូកពោនឬជ្រូកព្រុលនេះ ត្រូវបានថតរកឃើញកំពុងរស់នៅតាម តំបន់ការពារធម្មជាតិកម្ពុជា។
ជ្រូកពោន ឬជ្រូកព្រុល មានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម និងមានទម្ងន់ពី ៧-១៤គ.ក កន្ទុយប្រវែង ១២០-១៧០ម.ម និងជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វមាន មាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក។ សត្វប្រភេទនេះរស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ ចំណីអាហាររបស់វាមាន ដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។
ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាននៅតាមតំបន់ព្រៃស្ទើរទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើង៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ