សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាទទួលបានភាពសុំាសហគមន៍ ក្រោមយុទ្ធសាស្ត្រ «ផ្ការីក» ចាក់វ៉ាក់សាំងកូវីដ-១៩
3 ឆ្នាំ មុន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងលើការអនុវត្តយុទ្ធសាស្ត្រ «ផ្ការីក» នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទើបទទួលបានភាពសុំាសហគមន៍នៅក្នុងបច្ចុប្បន្ននេះ ។ នេះបើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងក្នុងបណ្តាញសង្គម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៥៨,៨៥៤នាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ