ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ នេះ លោក កឹម សុខា អតីតមេដឹកនាំគណបក្ស ដែលតុលាការកំពូល​​​​រំលា​យហើ​យ នឹងចូលខ្លួនបន្តក្នុងសវនាការជំនុំជម្រះ ក្រោមបទចោទ​​​«ឃុបឃិតជា​មួយបរទេ​សផ្តួ​លរំលំ​រដ្ឋាភិបាលស្របច្បាប់»

 សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនការនេះវិញ រួមមានលោក កូយ សៅ ប្រធានក្រុ​មប្រឹក្សា​ជំនុំជ​ម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា ហើយមានលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យកា​រស​វនា​ការ។

 គួររំលឹកថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័​​ន្ធ នឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូ​​វបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិត​នៅក្រោម​ការត្រួ​តពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្ត​តាមការណែនាំពីបរ​ទេ ស​ ដើម្បីធ្វើការផ្លាស់ប្តូរកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែ ប៊ី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ