(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២ ដោយនៅថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើតនៅថ្ងៃទី២២-២៥ ខែមករា ។ហើយ តំបន់មាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតខ្សោយ*នៅថ្ងៃទី១៩-២៥ ខែមករា ៕sp
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ