រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរបណ្តោះអាសន្នឆ្លងកាត់វិថីតេជោដោយសារមានការរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមករា បានជូនដំណឹង ផ្អាកចរាចរឆ្លងកាត់វិ ថីតេជោ «ទីលានតេជោ» ដោយសារមានការរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ព្រមទាំងការតាំងពិព័រណ៏ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារឆ្នេរសុខា និងទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទឆ្លងកាត់វិថីតេជោ (ទីលានតេជោ) ជាបណ្តោះអាសន្ន ចាប់ពីចំណុចត្រីកោណប្រសព្វព្រះស្កន្ទទ្រង់ក្ងោក(ជិតកន្ទុយនាគឆ្នេរសុខា) ដល់ងផ្លូវលេខ៥០២ (ផែទូកទេសចរណ៍៥០២) ចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករាំ ឆ្នាំ២០២២៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ