កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមជាវត្តមាននៅក្នុងបន្ទប់សាវណាការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់ការប្រកាសសាលក្រមចំពោះ បុរសអាយុ៣៩ឆ្នាំ ឈ្មោះ នន់ ចាន់សារ៉េត ពីបទឃាតកម្មទៅលើប្រពន្ធ និងកូនៗ៤នាក់របស់ខ្លួន ដែលមានអាយុ ៩ឆ្នាំ, ៧ឆ្នាំ (កូនភ្លោះ), និង៣ឆ្នាំ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ 

ក្នុងពេលប្រកាសសាលក្រម លោកចៅក្រម អ៊ី ថាវរៈ បានមានប្រសាសន៍ថា “បទល្មើសទាំងនេះគឺពោរពេញដោយភាពឃោរឃៅ និងព្រៃផ្សៃ ហើយសមស្របជាមួយទម្ងន់ទោសដែលខ្ពស់បំផុត។” នៅពេលនោះ ជនល្មើសត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត។

 ទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានន័យថាជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានឱកាសក្នុងការលើកលែងទោស ឬនៅក្រៅការឃុំឃាត់។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) ដែលបានដឹកនាំការឆ្លើយតបរបស់ក្រុមការងារ CPU បាននិយាយថា “ចាប់តាំងពីយើងបានធ្វើកោសល្យវិច័យសាកសព និងកន្លែងកើតហេតុ លើកដំបូង យើងបានយល់ឃើញថាមានចំនុចគួរអោយសង្ស័យជាច្រើន ហើយដំណើររឿងរបស់ជនសង្ស័យអំពីមូលហេតុផ្តើមអគ្គីភ័យ និងស្ថានភាពកន្លែងកើតហេតុគឺមិនសមស្របនឹងគ្នា។”

លោកចៅក្រម អ៊ី ថាវរៈ បានផ្តន្ទាទោសជនល្មើស ជាមួយស្ថានទម្ងន់ទោសដែលសមស្របទៅនឹងទង្វើដែលគេបានប្រព្រឹត្ត ចំពោះមុខអោយជនរងគ្រោះ និងក្រុមគ្រួសាររបស់គេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ