ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុ ខតំ ណែង លោក ហួត  សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុ កគៀន ស្វាយ  ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្រៅពីដកតំណែងពីនា យប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ លោក ហួត  សីហា  ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ត្រី ឱ្យមកត្រឹមអនុសេនីយ៍ឯក ក្រោមមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

សូមបញ្ជាក់ថា ការដកតំណែងនេះ បន្ទាប់ពីរកឃើញមានករណីចាប់យុវជន បីនាក់ពាក់ព័ន្ធ គ្រឿងញៀន ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន ៣៥០០ដុល្លារជាថ្នូរនឹង ការដោះលែង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ