Italy៖ ប្រធានសភាអឺរ៉ុប លោក David Sassoli បានទទួលមរណភាពហើយ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យរបស់លោក លោក Roberto Cuillo បាននិយាយនៅក្នុង tweet កាលពីថ្ងៃអង្គារ។
លោក Roberto Cuillo បានបន្ថែមថា លោក David Sassoli អាយុ ៦៥ ឆ្នាំ បានទទួលមរណភាព នៅវេលាម៉ោង ១:១៥ នាទី ព្រឹក ថ្ងៃទី ១១ ខែមករា នៅប្រទេសអ៊ីតាលី ជាកន្លែងដែលលោកកំពុងសម្រាកនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះផងដែរ ការិយាល័យរបស់លោកបាននិយាយកាលពីថ្ងៃច័ន្ទថា លោក David Sassoli បានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីថ្ងៃទី ២៦ ខែធ្នូ មកម្ល៉េះ ដោយសារតែ "ផលវិបាកធ្ងន់ធ្ងរ" ទាក់ទងនឹងប្រព័ន្ធភាពស៊ាំរបស់គាត់។ NR
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ