ភ្នំពេញ ៖ ក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យសម្រុកចាក់ដូសទី៣ ឬដូសជំរុញ តាមបណ្ដាខេត្តទាំងអស់ ដើម្បីបង្កាទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងឆ្លងចូលសហគមន៍។

សម្ដេចតេជោ បន្ដថា កូវីដ-១៩ ប្រភេទអូមីក្រុងនេះ ត្រូវបានរកឃើញក្នុងសហគមន៍ ៣នាក់បន្ថែមទៀតហើយ ដែលនាំឲ្យកើនឡើង៤ករណី។ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នលើវីរុសបំប្លែងថ្មីនេះ តាមរយៈការចាក់ដូសទី៣ ទូទាំងប្រទេសឱ្យបានលឿនបំផុត។ 

 ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៤ផងដែរ។ សម្រាប់វ៉ាក់សាំងដូសទី៤នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យយកវ៉ាក់សាំងប្រភេទ Pfizer មកចាក់ឲ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហើយពលរដ្ឋនៅតាមបណ្ដាខេត្ត ដែលបានចាក់ដូសទី៣រួច ក៏អាចឡើងមកភ្នំពេញ ចាក់វ៉ាក់សាំងប្រភេទ Pfizer នេះដែរ។

មូលហេតុដែល សម្ដេចតេជោ មិនអាចឲ្យយកវ៉ាក់សាំង Pfizer នេះ ទៅចាក់នៅតាមបណ្ដាខេត្តនោះ ដោយសារតែវាពិបាកដឹកជញ្ជូន ហើយខ្វះទីកន្លែងរក្សាទុកវ៉ាក់សាំងប្រភេទនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ