ខេត្តកំពត៖ ព័ត៌មានបឋមពីស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា នាព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ៩:០០ព្រឹក កម្លាំងអធិការដ្ឋាននគរបាល ស្រុកឈូក ខេត្តកំពត បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន១១នាក់ ចេញពីខេត្តព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
ករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។