ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា រកឃេីញអ្នកចាក់វ៉ាក់សាំងទី៣លាន ជាស្ដ្រីមេម៉ាយឈ្មោះ ស៊ុ សំអឿន អាយុ៤៨ ឆ្នាំ រស់នៅខេត្តកណ្ដាល ទទួលជំនួយឧបត្ថម្ភ១០លានរៀល។ តាមរយៈហ្វេសប៊ុក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា "គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល"។
សម្តេចតេជោ បន្ដថា "ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលដែល លោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់"។ សម្តេចតេជោ បញ្ជាក់ថា រហូតមកដល់ពេលកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំង ចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់។ សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងកាលថ្ងៃ១០ ខែ កុម្ភៈ ២០២១ គឺម្ជុលទី១ បានទៅលោក ហ៊ុន ម៉ាណែត ហើយថ្ងៃ១១ ខែមេសា ២០២១ បានរកឃើញមនុស្សទី១លាននាក់ ចាក់វ៉ាក់សាំងបានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ទទួលបានរង្វាន់១០លានរៀលផងដែរ ។ដោយឡែក នៅថ្ងៃទី១៤ ខែ ឧសភា ២០២១នេះ បានរកឃើញមនុស្សទី២លាន បានទៅលោកស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ