(ព្រះសីហនុ)៖ក្មេង​ស្រី​ម្នាក់​អាយុ​១២ឆ្នាំ​ ត្រូវបាន​ទឹកគួចបាត់ខ្លួន នៅរមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ​ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ វេលាម៉ោង៥ល្ងាចថ្ងៃ២១តុលា២០២០។

ក្រោយទទួលដំណឹងនេះលោក គួចចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញចុះ​ផ្ទាល់​ ជាមួយមន្រ្តី​ជំនាញ​ និងបុគ្គលិកសង្គ្រោះ ដើម្បី អន្តរាគមន៍​រុករកជួយក្មេងស្រីនេះ ហើយគិតមកត្រឹមម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល គេបានប្រទះឃើញសាកសពហើយ ដោយក្នុងល្បាក់ថ្ម ហើយប្រតិបត្តិការចុះយកសាកសពកំពុងធ្វើ ដោយបុគ្គលិកជំនាញផ្នែកសង្គ្រោះ ដោយសារតែសាកសព ស្ថិតនៅទីតាំងពិបាកចុះយក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ