ចាប់វាយខ្នោះ ថៅកែនំប៉ាវម្នាក់បន្ទាប់យកកាំបិតប៉័ងតោ កាប់និងវាយក្បាលកម្មកររបស់ខ្លួន បណ្តាលឲ្យបែកក្បាល រងរបួសយ៉ាងធ្ងន់ធ្ងរនឹងចាក់សោបង្ខាំងខ្លួនថែមទៀត
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
ម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ចាក់សោទ្វារផ្ទះ បង្ខាំងជនរងគ្រោះ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ លី សុខខេង ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវបេតុង ក្រុម ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករដឹកនំប៉ាវ ។ ចំណែកជនសង្ស័យឈ្មោះ សៀវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ថៅកែនំប៉ាវ មានទីលំនៅផ្ទះលេខ២៤០+២៤២ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ដដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ចេញពីផ្ទះជួលរបស់ខ្លួន ទៅធ្វើការជាកម្មករដឹកនំប៉ាវនៅផ្ទះថៅកែឈ្មោះ សៀវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះខាងលើ បានប្រើឲ្យជនរងគ្រោះយកនំប៉ាវចំនួន២៦ កេស ដាក់លើរ៉ឺម៉ក ដើម្បីដឹកឲ្យភ្ញៀវនៅផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ និងផ្លូវជាតិលេខ៤ ជាមួយគាត់ លុះពេលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៣និង២០នាទីថ្ងៃខែឆ្នាំដដែល ហើយថៅកែ បានហៅជនរងគ្រោះចូលក្នុងផ្ទះកន្លែងតុគិតលុយ រួចថៅកែបានយកបញ្ជីដែលភ្ញៀវជំពាក់មកសួរជនរងគ្រោះ(កម្មករ) ហើយគាត់ក៏និយាយភ្ញៀវនៅថ្នល់ទទឹងជំពាក់៤កេស ជនរងគ្រោះក៏និយាយថាភ្ញៀវនៅថ្នល់ទទឹងជំពាក់តែ៣កេសទេ ស្រាប់តែថៅកែថា ជនរងគ្រោះនិយាយឈ្លើយ គាត់ក៏ដើរទៅយកសោចាក់ទ្វារផ្ទះ រួចគាត់ក៏ដើរទៅផ្ទះបាយកកាំបិតប៉័ងតោ កាន់នៅនឹងដៃខាងស្តាំ ដើរសំដៅមកជនរងគ្រោះ រួចធាក់ ច្រចាច់ក និងយកកាំបិតប៉័ងតោ មកទះមុខរបស់ជនរងគ្រោះ៤ទៅ៥កាំបិត ។ ប៉ុន្តែជនរងគ្រោះយកដៃរង ហើយថៅកែក៏ដើរទៅអង្គុយ នៅតុវិញ រួចគាត់ក៏បានស្រែកសម្លុតឲ្យកម្មករទៅអង្គុយលើគ្រែ ពេលនោះថៅកែបានយកឧបករណ៍ផ្តាច់បារី គប់មកលើកម្មករចំដៃខាងឆ្វេង ហើយគាត់ក៏ងើបឡើងកាន់កាំបិតប៉័ងតោមកទះ និងកាប់ក្បាលជនរងគ្រោះ បណ្តាលបែកក្បាលផ្នែកខាងមុខ ប៉ោងក្បាល ផ្នែកខាងក្រោយ និងហើមលើខ្នងដៃខាងស្តាំ និងប្រអប់ដៃទាំងសងខាង ថែមទាំងឃុំជនរងគ្រោះនៅក្នុងផ្ទះ ដល់វេលាម៉ោង៤និង១០នាទី ទើបចាក់សោឲ្យជនរងគ្រោះចេញពីផ្ទះ ហើយជនរងគ្រោះក៏មកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីដាក់ពាក្យបណ្តឹង ។ បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕