(មានវីដេអូ) ត្រឡប់មកវិញសារជាថ្មីជាមួយបាតុភូតអស្ចារ្យប្រចាំឆ្នាំ ដែលកើតឡើងនៅតែតំបន់ប៉ូលខាងជេីងនិងតំបន់សំខាន់ៗមួយចំនួនតែប៉ុណ្ណោះលើផែនដី ដែលអាចអោយយេីងមេីលឃេីញពន្លឺពណ៌បៃតងលេីអាកាស លាយឡំព្រិលធ្លាក់ចុះមកដី
បាតុភូតធម្មជាតិដ៍អស្ចារ្យប្រចាំឆ្នាំ ដែលគ្រប់គ្នាអាចមេីលឃេីញចលនាពន្លឺពណ៍បៃតងលាយឡំពណ៌ទឹកក្រូចបានលេីផ្ទៃអាកាស បានកេីតឡេីងសារជាថ្មីនៅតំបន់សំខាន់ៗលេីផែនដីយេីងនេះ។ ពន្លឺដ៍អស្ចារ្យនេះត្រូវបានអ្នកជំនាញចាត់ទុកជាបាតុភូតធម្មជាតិកម្រមួយ ព្រោះវាអាចកេីតឡេីងនៅតែក្នុងតំបន់ឬប្រទេសសំខាន់ៗមួយចំនួនតែប៉ុណោះ។ ក្នុងនោះមានដូចជាសហរដ្ឋអាមេរិច យេីងអាចមេីលឃេីញនៅពេលរាត្រីក្នុងទឹកដីអាឡាស្កា,ប្រទេសកាណាដាភាគខាងជេីង ,ប្រទេសន័រវែស,ហ្វាំងឡង់,ប្រទេសរុស្សី,ហេីយតំបន់ដែលមេីលឃេីញច្បាស់បំផុតគឺអ៊ីស្លង់និងតំបន់ប៉ូលខាងជេីង។
បាតុភូតនេះត្រូវបានអ្នកវិទ្យាសាស្រ្តរកឃេីញថាបានកេីតឡេីងដោយសារតែវា ត្រូវបានបង្កើតឡើងពីការប៉ះទង្គិចគ្នារវាងភាគល្អិតដែលមានបន្ទុកអគ្គីសនីពីព្រះអាទិត្យដែលចូលក្នុងបរិយាកាសនៃផែនដី ដែលវាមានពណ៌ទឹកក្រូចនិងពណ៌បៃតងលាយឡំគ្នា៕
រៀងរាល់ឆ្នាំចន្លោះពីខែវិច្ឆិកាដល់ខែកុម្ភៈគឺជាពេលវេលាដែលសាកសមបំផុតដែលអ្នកអាចធ្វេីដំណេីរទៅកាន់តំបន់ទាំងនោះដេីម្បីរងចាំទស្សនាពន្លឺដ៍អស្ចារ្យនេះ។