ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រួសារ និងសហគមន៍ ត្រូវលើកកម្ពស់ បង្ការទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ ដើម្បីធានាសុវត្ថិភាព ស្របតាមគោលការណ៍ ឧត្តមប្រយោជន៍របស់កុមារ។

តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្ដរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលបន្ដប្ដេជ្ញាចិត្ត លើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញទំហឹ ងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្ដការ ជាច្រើនក្នុងការគ្រប់គ្រង និងផ្ដល់សេវាដល់មុខញ្ញាកុមារទូទៅ កុមារងា យរងគ្រោះ និងកុមាររងគ្រោះ។

សម្ដេចតេជោ បន្ដថា តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅ ក្នុងស្ថានៅភាពងាតរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្ដាយ ឬអាណាព្យាបាលធ្វើទេចន្ដរប្រវេសន៍ និងបោះបង់ចោលរ យៈពេលយូរ និងជាពិសេស ក្នុងការរស់នៅក្នុងស្ថានភាព នៃការឆ្លងរាលនៃជំងឺកូវីដ-១៩ ដែលត្រូវការការគាំទ្រ និងអន្ដរា មន៍ជាចាំបាច់ ដោយជំរុញការអនុវត្តនូវគោលនយោបាយ និងបទដ្ឋាននានា ដែលផ្ដោតលើកិច្ចការពារ និងការគោរពសិទ្ធ មូលដ្ឋានរបស់កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ដពង្រឹងយន្ដការសម្របស ម្រួល ក្នុងការបង្ការទប់ស្កាត់ អន្ដរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំង បង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គម សម្រាប់ជីវ ភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។

សម្ដេចតេជោ បញ្ជាក់ថា «អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអន ឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ ឧត្តមប្រយោជន៍របស់កុមារ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេស កុមារី និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយ ឬសគល់នៃការរើសអើង ការផាត់ចេញពីសង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិដើមភាគតិច កុមារមានពិការភាព)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ