ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ០៩ ខែតុលានេះ បានដាក់បញ្ជាទៅកាន់អភិបាលខេត្តទាំងអស់ ជាពិសេស ខេត្តបាត់ដំបង ត្រូវត្រៀមដោះស្រាយឆ្លើយតប នឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងរងឥទ្ធិពល បម្រែបម្រួលអាកាសធាតុ ។ 

មកដល់ពេលនេះ ជំនន់ទឹកភ្លៀងបាននឹង កំពុងតែជន់លិចតំបន់ខ្លះនៃ រាជធានី–ខេត្តមួយចំនួន ដោយសារតែមានភ្លៀងធ្លាក់ច្រើននៅចុងរដូវវស្សា ពិសេសគឺខេត្តបាត់ដំបង ដែលបានធ្វើឱ្យប៉ះពាល់ស្រូវ បង្កើនរដូវនៅស្រុកមោងឬស្សី ចំនួនជាងមួយពាន់ហិកតា ។ 

ទន្ទឹមនឹងការលិចលង់នេះមន្ត្រីជំនាញ ក៏បានបង្ហាញនូវការព្រួយបារម្ភអំពីការខ្វះខាតទឹក ដែលអាចនឹងកើតឡើងនៅអំឡុងខែវិច្ឆិកា ដោយបានអំពាវនាវ ដល់កសិករឱ្យនាំគ្នាប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្នកុំខ្ជីខ្ជា ។នេះបើយោងតាមសេចក្ដីប្រកាស ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

សុំបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ជាបន្តបន្ទាប់បានឱ្យដឹងថាសម្រាប់ ខែតុលានេះ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ហើយក្រសួងបានអំពាវនាវដល់ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នពីបាតុភូផ្សេងៗ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ