រដ្ឋមន្ដ្រីក្រសួងអប់រំណែនាំការបង្រៀន និងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ
ភ្នំពេញ ៖ ដើម្បីធានាបន្ដការសិក្សារបស់សិស្សានុសិស្សនៅបឋមសិក្សា ក្នុងពេលដែលសាលារៀនផ្អាកដំណើរការ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានបឋមសិក្សាសាធារណៈទូទាំងប្រទេស អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ឬរៀនតាមបណ្ដុំតូចៗ អាស្រ័យលើស្ថា នភាព និងធនធាន ក្រោមការច្នៃប្រឌិតរបស់ លោកគ្រូ-អ្នកគ្រូ តាមមូលដ្ឋាន។
តាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ហង់ ជួនណារុន បានឱ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត អាចចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការអនុវត្តសេចក្ដីណែនាំរួមនេះ នៅតាមស្ថានភាពជាក់ស្ដែង។
លោក ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គ្រប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំង គណៈកម្មការគ្រប់គ្រងសាលារៀន/គណៈកម្មការទ្រទ្រង់សាលារៀន ស្ដីពីការបន្ដដំណើរការការបង្រៀន និងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក៕ EB