ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា កូនសម្តេចទាំងអស់ សុំចៀសកុំឱ្យមកក្បែរហិរញ្ញវត្ថុ ទំាងគយ និង ពន្ធដា ដើម្បីកុំឱ្យមានការចោទប្រកាន់ តែធ្វើយ៉ាងណាក៏ដោយ ត្រូវខិតខំកែទំរង់ កុំឱ្យមានការចោទប្រកាន់លើបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ ក្នុងងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កូនខ្ញុំទាំងអស់ គឺសុំជៀសកុំឱ្យមកកៀក មកកាន់ក្បែរហិរញ្ញវត្ថុកម្ពុជា ទំាងគយ និង ពន្ធដា មានគេថា កូនខ្ញុំមានជំនាញទាំងនេះ មិនឱ្យមកកាន់ ខ្ញុំសុំទោសអត់ឱ្យទៅក្បែរទេ ព្រោះកន្លែងនេះគេជេរ កន្លែងខ្លះ មិនត្រូវដាច់ខាត តែយ៉ាងណាក៏ដោយ យើងត្រូវកែទំរង់កុំឱ្យគេជេរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ