នាយករដ្ឋមន្ដ្រីកម្ពុជា ពន្យាពេលឲ្យលោក គុណ ញឹម ធ្វើជាមេគយ ដល់ឆ្នាំ២០២៥ ព្រោះមានអ្នកខ្លះរត់ការ សុំធ្វើមេគយ
3 ឆ្នាំ មុន
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពន្យាពេលឲ្យលោក គុណ ញឹម ធ្វើជាមេគយដល់ឆ្នាំ២០២៥បន្តទៀត គ្មានអ្នកណាមកជំនួសបានទេ ព្រោះសម្តេចថា មានអ្នកខ្លះកំពុងរត់ការ ដើម្បីសុំធ្វើមេគយបន្ត។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ ក្នុងងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កុំអាលឲ្យគុណញឹម ចូលនិវត្តន៍ ខ្ញុំពន្យាពេលឲ្យដល់២០២៥ ទុកឲ្យធ្វើទំនើបកម្មគយនេះបន្តិចទៀត គយនេះ ដោយសារគាត់មិនទាន់ចាស់ទេ ។ ខ្ញុំដឹងមានគេរត់ការសុំកន្លែងគយនេះ ។ រត់ការសុំធ្វើមេគយ រត់មិនរួចទេ»៕EB