ភ្នំពេញ ៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានផ្ដលគ្រឿងឥសិរ្សយយសថ្នាក់មិត្តភាព ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការពង្រឹងមិត្តភាពរវាង  រុស្ស៊ី-កម្ពុជា។

យោងតាមគេហទំព័រហ្វេស របស់  ស្ថានទូតរុស្ស៉ី  ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា "នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥសិរ្សយយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី  និងកម្ពុជា"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ