ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើមេទ័ព មេប៉ូលីស ណាមិនធ្វើសកម្មភាពបង្ក្រាបបដិវត្តពណ៌ដកក្រវាត់ចោលតែម្តង ព្រោះមនុស្សមួយចំនួននៅតែមានគំនិតបន្តធ្វើសកម្មភាពធ្វើបដិវត្តន៍ពណ៌ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បើពួកគេចង់ផ្តួលរំលំយើង យើងត្រូវទប់ស្កាត់គេវិញ»។ 

សម្តេចតេជោ បានបញ្ជាក់ទៀតថា បដិវត្តន៍ពណ៌មកដល់ពេលនេះ អត់ចប់ទេ កំពុងតែជំរុញទៅមុខ។ សម្ដេចថា បើចង់លុបបំបាត់បដិវត្តន៍ពណ៌ ត្រូវគ្រប់គ្រង កងទ័ពឲ្យជាប់នៅក្នុងដៃ។

សម្ដេចតេជោ បានបន្ដថា កម្ពុជាជាប្រទេសរាជានិយម មានបាវចនា ចំនួន៣ គឺជាតិ សាសនា ព្រះមហាក្សត្រ ដូចច្នេះ សម្ដេច សូមផ្តាំទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឲ្យខាងតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ