ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដាក់ការសង្ស័យទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលទៅអាមេរិក ដើម្បីជួបមន្រ្តីជាន់ខ្ពស់របស់អាមេរិកនោះ គឺទៅដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ ។

តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២០ សីហានេះ លោក សុខ ឥសាន ថ្លែងថា «ការដែលក្រុមឧទ្ទាមក្រៅច្បាប់ (លោក សម រង្ស៊ី) ទៅរកជួបមន្ត្រីអាមេរិក ជាភស្តុតាំងបញ្ជាក់ ពីគំនិតអាក្រក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែចង់បំផ្លាញខ្មែរ»។

ជាមួយគ្នានេះដែរ លោក ក៏បានឌឺដងទៅលោក សម រង្ស៊ី ថែមទៀតថា ក្រុមឧទ្ទាមក្រៅច្បាប់ទៅចរចាជាមួយមេក្លោង (អាមេរិក) គឺទៅលុតក្រាប តាមបែបអាយ៉ង និងចៅហ្វាយធំ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ សីហា លោក សម រង្ស៊ី បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកបានមកដល់សហរដ្ឋអាមេរិកហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទៅនោះជួបពិភាក្សាជាមួយមន្រ្តីអាមេរិកពីរឿងអ្វីទេ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ