ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងពីអព្យាក្រឹត្យភាពរបស់កងកម្លាំងប្រដាប់ចំពោះបណ្តាគណបក្សនយោបាយ ប៉ុន្តែមិនអនុគ្រោះនោះឡើយចំពោះចលនាបដិវត្តពណ៌។ 

សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះ នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចតេជោ បានបញ្ជាក់ថា «យើងមិនបណ្តែតបណ្តោយឲ្យអ្នកណាធ្វើបដិវត្តពណ៌នៅលើទឹកដីកម្សត់របស់យើងបានទេ»។ 

សម្ដេចតេជោ បានបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធមានអព្យាក្រឹត្យភាពចំពោះបណ្តាបក្សនយោបាយ ហើយទទួលបាននូវការការពារដូចគ្នា ប៉ុន្តែមិនអព្យាក្រឹត្យរវាងរដ្ឋាភិបាល និងបក្សនយោបាយដែលរៀបចំចលនាបដិវត្តពណ៌នោះឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ